Thursday, March 22, 2012

គុណ

គុណអើយគុណ គុណសាគរលោកា សត្វលោកមច្ឆា ហិចហែលត្រសង ។
គុណអើយគុណ គុណព្រៃព្រឹក្សា បរិស្ថានលោកា សង្គ្រោះជីវិត ។
គុណព្រះចន្ទ
គុណអើយគុណ គុណដួងចន្ទថ្លា រូបអ្នកនេះណា ចង់ចាប់ប្រលោមលេង ។
គុណដួងតារា
គុណអើយគុណ គុណដួងតារា បំភ្លឺលោកា សម្ផស្សរាត្រី ។
គុណព្រះគង្គា
គុណអើយគុណ គុណព្រះគង្គា បបួលគ្នីគ្នា ជម្រះកាយា ។
គុណព្រះវាយោ
គុណអើយគុណ គុណព្រះវាយោ រសៀលជំនោរ អង្អែលកាយា ។
គុណព្រះសូរិយា
គុណអើយគុណ គុណព្រះសូរិយា ចែងចាំងភ្លឺថ្លា បំភ្លឺសត្វលោក ។
គុណមាតាបិតា
គុណអើយគុណ គុណមាតាបិតា គឺអ្នកនេះណា ផ្តល់កំណើតកូន ។
គុណព្រះធរណី
គុណអើយគុណ គុណព្រះធរណី នាំគ្នាមូលមី ដាំដុះផ្លែផ្កា  ។
គុណដូនតា
គុណអើយគុណ  គុណពីដូនតា អង្គរខេមរា ចងចាំជានិច្ច ។
គុណបុប្ផា
គុណអើយ អើយគុណ គុណផ្កាចន្ធូ  គន់មើលយូរៗ កាច់យកថ្វាយព្រះ ។





ប្តីគេទេអូន - នៅ ស៊ីនឿន

Call មកបងពេលគេបោះបង់អូន

អូនជាបេះដូងបង.mov